នាព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង លោក គឹម សាមិត្ត អនុប្រធានមន្ទីរ និងមន្រ្តីជំនាញនៃមន្ទីរ បានចូលរួមប្រជុំជាមួយក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.គ.ម) ក្នុងការពិនិត្យពិភាក្សាលើការងារអនុវត្តជាក់ស្ដែង និងបញ្ហាប្រឈមផ្សេងៗជុំវិញបរិបថនៃការគ្រប់គ្រងនិងការប្រមូលចំណូលមិនមែនសារពើពន្ធ និងសិក្សាលើមុខសញ្ញាចំណូលមិនមែនសារពើពន្ធ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដស្វាយរៀង